Computer Architecture

Computer Architecture

Group Assignment

Book

Hand-on Exercises

Slides

Computer Network

Computer Network

Books

Project

There is no make up class. Good luck for your exam.

Course Outline

Software Engineering

Software Engineering

———– Semester 1 —————

Announcement
Reading Assignment
Books

Slides

———– Semester 2 —————

Project Management Document Template

You can download in both in MS Word and PDF format. There are also explanations of each document so please check it. Since there are many document, you are better assign each member of your group a document. Good luck!

Slide

Khmer Savuth Pen V2

   ពេលវេលាមិនទំនេរនោះតែការស្រលាញចូលចិត្ត ធ្វើបន្តិចម្ដង ក៏បានកូនពុម្ពបន្ទាប់របស់ពុម្ពអក្សរត្រកូល Pen នេះមក ដើម្បីទុកជាតំរូវការមួយសំរាប់ សំរាប់ប្រើប្រាស់នៅពេលដែលត្រូវការពុម្ពនេះ Style នេះ ខ្ញុំជាអ្នករចនាពុម្ពអក្សរម្នាក់តែ បទពិសោធន៍កន្លងមកគឺពិបាករកនឹក ប្រភេទអក្សរប្លែក ហើយស្អាត ចេះតែអង្គុយគិតហើយសរសេរលេងក៏ចេះចឹងទៅ សង្ឃឺមថាការចែករំលែកមួយនេះមិនប៉ះពាល់ ឬមានកំហុសណាមួយសូមមេត្តា ផ្ដល់ជាដំណឹងជូនខ្ញុំបាទដើម្បីកែប្រែវា សាកជាថ្មី ។

     ខ្ញុំសូមអរគុណជាខ្លាំងចំពោះអ្នករចនាពុម្ពអក្សរទាំងអស់ ឲ្យមានសុខភាពល្អ ទាំងអស់គ្នា !

សំគាល់: ពុម្ពអក្សរនេះមានទាំងខ្មែរ អង់គ្លេស ។

Khmer-Savuth-Pen2

  ទាញយកពុម្ពអក្សរសាវុទ្ធភេនជំនាន់ទី២

Khmer Savuth Pen (ពុម្ពអក្សរខ្មែរយូនីកូដ)

សួស្ដីអ្នកទាំងអស់គ្នា នៅពេលខ្ញុំផងដែរ ខ្ញុំបានសំរេច ចែករំលែងពុម្ពអក្សររបស់ខ្ញុំ ដែលខ្ញុំមិនដឹងថាវាត្រូវតាមតំរូវការរបស់អ្នកទាំងអស់គ្នា ឬ អត់

តែការចែករំលែកមួយនេះជូនចំពោះអ្នកដែលត្រូវការពុម្ពអក្សរនេះ។

នេះជាពុម្ពអក្សរមួយដែលមានត្រកូល Pen ហើយវាក៏ជាកូនច្បងផងដែរ មិនយូរក៏មិនឆាប់ដែរ ពុម្ពអក្សរត្រកូលPen នេះត្រូវបានចែកជាបន្តទៀត។

សូមបងប្អនមេត្តាជួយគាំទ្រនូវពុម្ពអក្សរ ជាពិសេសអ្នកដែលបង្កើតពុម្ពអក្សរឡើងមក អ្នកមួួយចំនួនបានបានតែប្រើនូវពុម្ពអក្សរតែមិនទាំងដឹងថាអ្នកណាជាអ្នកធ្វើ បើសិនជានូវតែចឹងពួកគាត់ប្រហែលជាឈប់ចែករំលែង Free ជូនបងប្អូន

ជាពិសេសអ្នកប្រើទាំងអស់។

khmer savuth pen

ទាញយក

ពុម្ពអក្សរខ្មែរសាវុទ្ធ(Khmer Unicode)

ថ្ងៃនេះជាថ្ងៃចូលឆ្នាំរបស់ជនជាតិចិន ជាថ្ងៃដែលគេជួបជុំបងប្អូន ចុះខ្ញុំវិញ គឺជាថ្ងៃសំរេចនូវពុម្ពអក្សរខ្មែរសាវុទ្ធដែលជា ពុម្ពអក្សរ យូនីកូដ ខ្មែរដែលដែលមានពីរភាសារខ្ញុំបានចែករំលែកជាលើកទី ៧ ពេញចិត្តឬមិនពេញចិត្ត ខ្ញុំមិនដឹងទេ តែមាននារីម្នាក់​បានសុំពុម្ពអក្សរ​នេះ ដូចនេះហើយ បានជា ខ្ញុំ ខំធ្វើវា នឹងចែកគ្នាប្រើទៅ  ខ្ញុំសប្បាយចិត្តណាស់ដែលកញ្ញា Sasa RosaMoon  បានលើកទឹកចិត្តខ្ញុំក្នុងការបន្ត ធ្វើពុម្ពអក្សរដែលចែក រំលែក គ្រប់ពេល ។

ចាំតាំងពីខ្ញុំធ្វើពុម្ពអក្សរមក ខ្ញុំឃើញថាភាគតិចណាស់ដែលគេគាំទ្រ តែទោះជាយ៉ាងណាខ្ញុំនូវតែខំធ្វើ ព្រោះខ្ញុំ ជាខ្មែរម្នាក់ ដែលចង់ធ្វើ វាដើម្បីខ្មែរទោះបីជារវល់យ៉ាងណា ដឹងទេថា សូម្បីតែកិច្ចសាលាក៏ខ្ញុំភ្លេចធ្វើអស់ហើយដែរ ។ តែអ្នកប្រើវិញគិតតែពីប្រើ ក៏មិនដែល អរគុណ  ដល់អ្នកធ្វើដែរសុំទោលផងដែលនិយាយដូចនេះ ។

ជូនពរសំណាងល្អ ពីខ្ញុំ យឺន សាវុទ្ធ បើជួបខ្ញុំនិយាយរកខ្ញុំផងដឹងទេថា ខ្ញុំឯកាណាស់

ចុចលើរូបដើម្បីទាញយក 

khmer savuth

ពុម្ពអក្សរខ្មែរសាវុទ្ធរមាស

សួស្ដីទៀតហើយពេលនេះ ទោះបីវាជាពាក្យដដែលៗ តែចូលចិត្តនិយាយព្រោះពីរោះស្ដាប់ ដឹងទេថាពេលនេះ ម៉ោងប៉ុន្មានហើយ ?? ពាក់កណ្ដាលរាត្រី ហើយ តែខ្ញុំនៅមិនទាន់ចូលទៅគេងទេព្រោះខ្លាចសុបិន្តមិនល្អ ហើយក៏នឹកឃើញពុម្ពអក្សរមួយដែលខ្ញុំបានធ្វើវារួច តែមិនទាន់បានចែកគ្នាប្រើនោះ មកដាក់ចែកគ្នាប្រើទៅ មិនចង់ទុកប្រើម្នាក់ឯងទេ ព្រោះខ្លាចភាពឯកាណាស់ដឹងទេ ។

ពុម្ពអក្សរខ្មែរសាវុទ្ធរមាស នេះ ជាឈ្មោះខ្ញុំពុម្ពអក្សរខ្ញុំ មានទាំងភាសាអង់គ្លេសដែរ  ពុម្ពអក្សរមុនៗ នឹងពេលនេះ ខ្ញុំដឹងថាវាមិនទាន់ល្អទេ គ្រប់គ្រាន់ទេតែខ្ញុំធ្វើវាគ្រាន់តែចង់សំដៅទៅលើអ្វីមួយនោះដែលខ្ញុំកំពុងធ្វើ ដូចនេះខ្ញុំគិតថាវាមិនអាចតម្រូវចិត្តអ្នកគ្រប់គ្នានោះ

បានទេ ខ្ញុំតែងតែដេកគិតថា នឹងមានមនុស្សជាច្រើនគេនឹងហៅខ្ញុំនៅពេលគេយកពុម្ពអក្សរខ្ញុំទៅប្រើទៅលើរឿងអ្វីមួយនោះព្រោះ

ពួកគេចង់អោយខ្ញុំសប្បាយចិត្ត និងមានកម្លាំងចិត្តក្នុងការងារមួយនេះបន្តទៀត ព្រោះវាមិនបានផ្ដល់នូវប្រាក់កំរៃអ្វីសំរាប់ខ្ញុំនោះទេ

ប៉ុន្តែពេលវេលាច្រើនដែលខ្ញុំត្រូវចំនាយ តែពួកគេទេដែលយកវាទៅប្រើដើម្បីទទួលបានប្រាក់កំរៃនោះ ។

ចុចលើរូបដើម្បីទាញយក 

Khmer Savuth Romeas
ខ្ញុំសូមទោសផងចំពោះអ្នកដែលមិនចូលចិត្តពុម្ពអក្សររបស់ខ្ញុំ អរគុណខ្លាំងណាស់ចំពោះអ្នកដែលខំផ្ដល់កម្លាំងចិត្តដល់ខ្ញុំ

ជូនពរសំណាងល្អ ទាំងអស់គ្នា ពីខ្ញុំ យឺន សាវុទ្ធ ។