ពុម្ពអក្សរខ្មែរសាវុទ្ធរមាស

សួស្ដីទៀតហើយពេលនេះ ទោះបីវាជាពាក្យដដែលៗ តែចូលចិត្តនិយាយព្រោះពីរោះស្ដាប់ ដឹងទេថាពេលនេះ ម៉ោងប៉ុន្មានហើយ ?? ពាក់កណ្ដាលរាត្រី ហើយ តែខ្ញុំនៅមិនទាន់ចូលទៅគេងទេព្រោះខ្លាចសុបិន្តមិនល្អ ហើយក៏នឹកឃើញពុម្ពអក្សរមួយដែលខ្ញុំបានធ្វើវារួច តែមិនទាន់បានចែកគ្នាប្រើនោះ មកដាក់ចែកគ្នាប្រើទៅ មិនចង់ទុកប្រើម្នាក់ឯងទេ ព្រោះខ្លាចភាពឯកាណាស់ដឹងទេ ។

ពុម្ពអក្សរខ្មែរសាវុទ្ធរមាស នេះ ជាឈ្មោះខ្ញុំពុម្ពអក្សរខ្ញុំ មានទាំងភាសាអង់គ្លេសដែរ  ពុម្ពអក្សរមុនៗ នឹងពេលនេះ ខ្ញុំដឹងថាវាមិនទាន់ល្អទេ គ្រប់គ្រាន់ទេតែខ្ញុំធ្វើវាគ្រាន់តែចង់សំដៅទៅលើអ្វីមួយនោះដែលខ្ញុំកំពុងធ្វើ ដូចនេះខ្ញុំគិតថាវាមិនអាចតម្រូវចិត្តអ្នកគ្រប់គ្នានោះ

បានទេ ខ្ញុំតែងតែដេកគិតថា នឹងមានមនុស្សជាច្រើនគេនឹងហៅខ្ញុំនៅពេលគេយកពុម្ពអក្សរខ្ញុំទៅប្រើទៅលើរឿងអ្វីមួយនោះព្រោះ

ពួកគេចង់អោយខ្ញុំសប្បាយចិត្ត និងមានកម្លាំងចិត្តក្នុងការងារមួយនេះបន្តទៀត ព្រោះវាមិនបានផ្ដល់នូវប្រាក់កំរៃអ្វីសំរាប់ខ្ញុំនោះទេ

ប៉ុន្តែពេលវេលាច្រើនដែលខ្ញុំត្រូវចំនាយ តែពួកគេទេដែលយកវាទៅប្រើដើម្បីទទួលបានប្រាក់កំរៃនោះ ។

ចុចលើរូបដើម្បីទាញយក 

Khmer Savuth Romeas
ខ្ញុំសូមទោសផងចំពោះអ្នកដែលមិនចូលចិត្តពុម្ពអក្សររបស់ខ្ញុំ អរគុណខ្លាំងណាស់ចំពោះអ្នកដែលខំផ្ដល់កម្លាំងចិត្តដល់ខ្ញុំ

ជូនពរសំណាងល្អ ទាំងអស់គ្នា ពីខ្ញុំ យឺន សាវុទ្ធ ។